[email protected] +855 69 285 888

កម្មរិធីសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាជំនាញបដិសណ្ឋារកិច្ចរបស់សមាគមក្លឹបទេសចរណ៍សៀមរាប

សិក្ខាកាម​ដែល​ជា​យុវជន​កំពុង​សិក្សា​ជំនាញ​បដិសណ្ឋារកិច្ច​សរុប​ ​៣​០​០​នាក់​ ​ទទួល​បានការ​លើកទឹកចិត្ត​ ​និង​ការចែក​កញ្ចប់​អាហារ​, កន្សែង, ប្រាក់ឧបត្ថម្ភ ពី​ លោកជំទាវ ​ទាង​ ​អេង​ ភរិយា​អភិបាល​នៃគណៈអភិបាលខេត្ត​សៀមរាប​ និង ជាអនុប្រធានកាកបាទក្រហមសាខាខេត្តសៀមរាប និងលោកស្រី អ៊ឹមផាន វណ្ណឌី ជាអគ្គនាយិកាក្រុមហ៊ុនអលង្ការ ជាង បាក់ វណ្ណ ហុង រួមជាមួយសប្បុរសជនជាច្រើនរូបចូលរួមក្នុងកម្មវិធីនេះ។
​ពិធី​សំណេះសំណាល​ ​និង​ចែក​កញ្ចប់​អាហារ​,កន្សែង និងការឧបត្ថម្ភថវិការនេះត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សាកលវិទ្យាល័យ​អង្គរ​។​ ​
​លោកស្រី​ ​អ៊ឹម​ផា​ន​ ​វណ្ណ​ឌី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ ​ជាង​ ​បាក់​ ​វណ្ណ​ ​ហុង​ ​ដែល​បាន​ជួយឧបត្ថម្ភ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ​នេះ​ដែរ​ ​និងបាន​លើក​ពី​ប្រវត្តិ​របស់​លោកស្រី​ ​ក្លាយ​ជា​ ​បុគ្គល​ជោគជ័យ​មួយ​រូប​ ​ដោយ​មិនបាន​រៀនចប់​ថ្នាក់ទី១​២​។​ ​លោកស្រី​ផ្ដាំ​ទៅ​យុវជន​ទាំងអស់​ ​ត្រូវ​មានស្នាម​ញញឹម​ជានិច្ច​ក្នុង​អាជីព​ការងារ​ ​ព្រោះ​វា​ជា​ដើមទុន​សំខាន់​ជួយ​យើង​អោយ​មាន​ភាព​ ​ជោគជ័យ​ ​មួយ​ក​ម្រិ​ត​ដោយ​មិន​ចាំបាច់​ចំណាយ​ដើមទុន​។​ ​ក្នុង​នោះ​លោកស្រី​ម្ចាស់ក្រុមហ៊ុន​ ​ក៏​ចង់​ឃើញ​ ​យុវជន​ដែល​ខ្លះ​មកពី​គ្រួសារ​ពិបាក​ ​តោង​ចាប់​ជំនាញ​មួយ​អោយ​ជាក់លាក់​ ​និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួនឯង​ ​ដើម្បី​ជួយ​គ្រួសារ​ ​និង​សង្គមជាតិ​។
​បន្ថែមពីនេះក៌មានមតិ​សំណេះសំណាល​លើកឡើងពីលោកជំទាវទាង​ ​អេង​ ជាមូយមនោសញ្ចេតនា​ជ្រាលជ្រៅ​ក្តីអាណិតស្រឡាញ់ដល់យុវជន​ ​និង​សង្ឃឹម​ថា​ពួកគេ​នឹង​មាន​អនាគត​ភ្លឺស្វាង​ក្រោយ​ឆ្លងកាត់​ការ​ ​រៀនសូត្រ​នៅ​ពេលនេះ​។​ ​លោកជំទាវជឿ​ថា​ ​ការ​ខំ​ប្រឹងប្រែង​ ​តស៊ូ​ ​អត់ធ្មត់​ ​មិន​បោះបង់​ ​និង​ ​ការ​រៀន​ពី​បទពិសោធន៍​បុគ្គល​ជោគជ័យ​ ​គឺជា​ដើមទុន​សំខាន់​ ​ជួយ​យុវជន​ ​មាន​ភាព​ ​ជោគជ័យ​ ​សម្រាប់​ខ្លួនឯង។
ក្នុងនោះ លោក​ ​សែត​ ​កៅ​ ​ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​ S​T​C ​បាន​លើក​ពី​បំណង​ដែល​លោក​ប្រឹងប្រែង​រៀបចំ​អោយ​មាន​វគ្គ​ ​បណ្ដុះ​បណ្ដាល​នេះ​ឡើង​ ​គឺ​ក្នុង​បំណង​ជួយ​យុ​វ​ជ​នៅ​តំបន់​ឆ្ងាយ​ៗ​ពី​ក្រុង​ ​ឬ​យុវជន​ដែល​ពុំ​មានឱកាស​អាច​មានការងារ​សមរម្យ​ក្នុង​វិស័យទេសចរណ៍​
ក្នុង​នោះ​ ​លោក​ ​សែត​ ​កៅ​ ​បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ​លំបាក​ ​ផ្ទាល់ខ្លួន​កាលពី​ជាង​២​០​ឆ្នាំមុន​ ​ដែល​ជា​យុវជន​នៅ​ជនបទ​ ​ស្វែងរក​ឱកាស​ការងារ​នៅ​ទីក្រុង​ ​និង​រហូត​ ​ក្លាយ​ជា​ម្ចាស់​សណ្ឋាគារ​សព្វថ្ងៃ​។
ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំសូមជំរាបថា វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចនេះត្រូវបានគាំទ្រសហហិរញ្ញប្បទានដោយមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) និងគាំទ្រឯកសារបណ្តុះបណ្តាលពី គណៈគ្រប់គ្រង គម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍
ស្ថាប័នគាំទ្រផ្សេងៗទៀតរួមមាន៖
– រដ្ឋាបាលខេត្តសៀមរាប
– មន្ទីរស្ថាប័នពាក់ពន្ធ័នានាក្នុងខេត្ត
– សហភាពសហពន្ធ័យុវជនខេត្តសៀមរាប
– ធនាគារស្ថាបនា
ជាកិច្ចបញ្ចប់តាំងនាមអោយសមាគមក្លឹបទេសចរណ៍ និង សិក្ខាកាមទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៌ឧត្តុងឧត្តមពីសំណាក់លោកជំទាវ លោកស្រី អគ្គនាយិកា សប្បុរសជនអស់លោក លោកស្រីដែលបានចំណាយពេលវាលាដ៌មានតំលៃ និង គាំទ្រលើកទឹកចិត្ត ដល់ការងារសង្គម។
ហើយឆ្លៀតក្នុងឱកាសនេះក៌សូមអបអរសាទរ និង ជូនពរដល់សិក្ខាកាមទាំងអស់ទទួលបាន ភាពជោគជ័យនិងក្លាយជាសរសរទ្រូងដ៌រឹងមាំសម្រាប់គ្រួសារនិងសង្គមជាតិ។

Related Posts

Leave a Reply

Proceed Booking